nrg89fm logo

    Strict Standards: Only variables should be passed by reference in /home/nrg89fm/public_html/config/load.php on line 385
  1. Home
  2. Events
  3. News
206

កម្មវិធី «The 2017 NRG Music Awards»

កម្មវិធី «The 2017 NRG Music Awards»

ពានរង្វាន់ចំនួន៨ ក្នុងកម្មវិធី «The 2017 NRG Music Awards» រៀបចំដោយវិទ្យុ​ ​NRG 89 FM ត្រូវបានប្រគល់ដល់ដៃ តារាល្បីៗ។
ពានរង្វាន់ចំនួនប្រាំបី​ ដែលត្រូវបានប្រគល់ជូននៅថ្ងៃនេះ មានដូចជា៖
ទី១)​ ពាន «​The 2017 NRG Music Award- Best Young Artist» បានទៅលើលោក ថៃ អតិជាតិបុត្រ ,

ទី២)​ ពាន «The 2017 NRG Music Award- Best Music Band» ​បានទៅលើ ក្រុមក្មេងខ្មែរ,

ទី៣)​ ពាន «The 2017 NRG Music Awards- Best Creative Artist » បានទៅលើ លោក ម៉ម ពេជ្ជរិទ្ធ,

ទី៤)​ ពាន «The 2017 NRG Music Awards- Best Popularity Artist» បានទៅលើលោក ថៃ អតិជាតិបុត្រ,

ទី៥)​ ពាន «The 2017 NRG Music Awards- Best Song of the Year Male» បានទៅលើ ហាក់ រីខត,

ទី៦) ពាន «​The 2017 NRG Music Awards- Best Song of the Year Female» បានទៅលើកញ្ញា សុខ ពិសី,

ទី៧)​ ពាន «The NRG Music Awards- Best Artist of the Year Male» បានទៅលើលោក ឆាយ វិរៈយុទ្ធ

និងទី៨)​ ពាន «The NRG Music Awards- Best Artist of the Year Female» គឺបានទៅលើ មាស សុខសោភា ។

ស្ថានីយវិទ្យុ NRG 89FM បានរៀបចំកម្មវិធី «THE 2017 NRG MUSIC AWARDS» ដោយបានចាត់ចំណាត់ថ្នាក់ បទចម្រៀងល្បីៗ ដែលទទួលបានការសំណូមពរ ឬពេញនិយមខ្លាំង ពីសំណាក់មហាជន និងប្រិយមិត្តអ្នកស្ដាប់ ដោយតារាចម្រៀងល្បីៗទាំងនោះ បានទទួលនូវការលើកទឹកចិត្ត យ៉ាងធំធេង ដោយបានប្រគល់ពានរង្វាន់ នៅថ្ងៃនេះ។ ជាមួយគ្នានេះ តារាចម្រៀងល្បីៗ មានដូចជា នាង មាស សុខសោភា, លោក ឆាយ វិរៈយុទ្ធ, ក្រុមក្មេងខ្មែរ, លោក ហាក់ រីខត, កញ្ញា សុខ ពិសី, លោក ម៉ម ពេជ្ជរិទ្ធ និងលោក ថៃ អតិជាតិបុត្រ គឺសុទ្ធសឹងតែទទួលបានពានរង្វាន់ឆ្នើម ទាំងអស់នេះ។

កម្មវិធី «NRG MUSIC AWARDS 2017» គឺជាកម្មវិធីប្រគល់ពានរង្វាន់ រៀបចំឡើងក្នុងគោលបំណង លើកទឹកចិត្តដល់យុវជនខ្មែរ ដែលមានទេពកោសល្យ គំនិតច្នៃប្រឌិត និងមានស្នាដៃ ក្នុងការតាក់តែងនិពន្ធ ព្រមទាំងផលិតនូវ​បទចម្រៀងថ្មីៗ។​ កម្មវិធី «NRG MUSIC AWARDS 2017» គឺជាកម្មវិធីប្រគល់ពានរង្វាន់ជូន ចំពោះតារាចម្រៀង ដែលមានប្រជាប្រិយភាពបំផុត ប្រចាំឆ្នាំប្រចាំ​ស្ថានីយវិទ្យុ NRG89FM។

តារាចម្រៀង ឆាយ វិរៈយុទ្ធ ដែលជាអ្នកទទួលបានពានម្នាក់ ក្នុងចំណោមតារាចម្រៀងជាច្រើន ​បានថ្លែងឲ្យដឹងថា លោកមានក្ដីរំភើបរីករាយយ៉ាងខ្លាំង ពេលដែលខ្លួនទទួលបានពាន ដោយសារតែមានការគាំទ្របទចម្រៀង ច្រើនលើសលុប ពីសំណាក់អ្នកគាំទ្រ ហើយនេះជាឱកាសទី១ ក្នុងឆាកជីវិត ជាតារាចម្រៀងក្នុងប្រទេសកម្ពុជាច្រើនឆ្នាំមកហើយ ដែលមានថ្ងៃកាន់ពានរង្វាន់ នៅក្នុងដៃបែបនេះ។

លោក ឆាយ វីរៈយុទ្ធ បានថ្លែង​ទាំងក្ដីរំភើបប្រាប់ ​ឲ្យដឹងថា «បាទបង.! ខ្ញុំពិតជាមានអារម្មណ៍រំភើប រីករាយក្រៃលែង ដោយមិននឹកនឹកស្មានថា ខ្លួនអាចទទួលបាននូវ​សមិទ្ធផលមួយនេះ។ រយៈពេលជាង១០ឆ្នាំ តាំងពីប្រឡូកចូលអាជីពជាតារាចម្រៀង នេះគឺជាលើកទី១ សម្រាប់ខ្ញុំបាទផ្ទាល់ ដែលមានឱកាសកាន់ពានរង្វាន់ មួយនេះ»។

តារាចម្រៀងលំដាប់ជួរមុខ ប្រចាំផលិតសាន់ដេ បានបន្តថា «ទោះបីជាការទទួលពានរង្វាន់នេះ មិនមែនជារង្វាន់លំដាប់អន្ដរជាតិ ប៉ុន្តែសម្រាប់រូបខ្ញុំបាទផ្ទាល់ មានអារម្មណ៍រីករាយជាខ្លាំង ព្រោះនាពេលកន្លងមក ពុំធ្លាប់មានបណ្ដាកម្មវិធីណា មកទាក់ទងឲ្យរូបខ្ញុំបាទ ទទួលយកពានរង្វាន់ណាស់ ហើយនេះជាកម្លាំងចិត្តយ៉ាងធំធេង សម្រាប់ខ្ញុំដើម្បីបន្ដស្វែងរក នូវអ្វីដែលថ្មី ប្លែកបម្រើអារម្មណ៍ ប្រិយមិត្តអ្នកស្ដាប់ ក៏ដូចជាអ្នកគាំទ្របន្តទៀត»។

លោក ឆាយ វីរៈយុទ្ធ បានបន្ថែមថា «ខ្ញុំបានសូមសំនូមពរ ទៅដល់ក្រសួងពាក់ព័ន្ធ នឹងវិស័យចម្រៀងខ្មែរ សូមមានការយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជូន ចំពោះតារាចម្រៀងប្រុស-ស្រី ដែលពួកគាត់ខិតខំ ធ្វើឲ្យវិស័យចម្រៀងមានការរីកចម្រើនទៅមុខ ដោយបង្កើតកម្មវិធីប្រគល់ពានរង្វាន់នេះជារៀងរាល់ឆ្នាំ និងជាលក្ខណៈផ្លូវការ លំដាប់អន្តរជាតិ ដើម្បីឲ្យប្អូនៗ ជំនាន់ក្រោយ មានទឹកចិត្ត ដើម្បីបំពេញការងារសិល្បៈជាបន្ត»។

វិទ្យុ NRG89FM គឺជាស្ថានីយវិទ្យុតន្រ្តី​សម័យពេញនិយមលេខ១ទូទាំងប្រទេស ដែលផ្សាយផ្ទាល់២៤ម៉ោងក្នុង១ថ្ងៃ និង ៧ថ្ងៃក្នុង១សប្តាហ៍ NRG89FM វេទិកាតន្រ្តីសុទ្ធ ពីមួយថ្ងៃៗមានចំនួនអ្នកស្តាប់កើនឡើងជាលំដាប់៕

ទ្រូម៉ាន់នីបង្កើតកម្មវិធី ស្រឡាញ់ការសិក្សា ស្រឡាញ់សាលារៀន

ទ្រូម៉ាន់នីបង្កើតកម្មវិធី ស្រឡាញ់ការសិក្សា ស្រឡាញ់សាលារៀន

 

កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនទ្រូម៉ាន់នីបានចូលរួមសកម្មភាពសង្គមយ៉ាងសស្រាក់ស្រស្រាំតាមរយៈការចុះជួយដោយផ្ទាល់ដល់សាលាបឋមសិក្សាក្រឡាញ់ ដែលស្ថិតក្នុងស្រុកកំពង់ត្រឡាច​ ខេត្ត កំពង់ឆ្នាំង។ ដោយក្នុងនោះមានការចូលរួមស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរស្រុក ឃុំ ​ភូមិ លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្សផ្ទាល់តែម្តង។ក្រុមគ្រួសារក្រុមហ៊ុនទ្រូម៉ាន់នីទាំងមូល​ បានផ្តល់ការអប់រំបន្ថែមនិងផ្តល់ភាពសប្បាយរីករាយដល់សិស្សានុសិស្ស ជាមួយនឹងកម្មវិធីផ្សេងៗរួមមាន ៖ ការបង្ហាញពីទំលាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ បង្រៀនពីអនាម័យមាត់ធ្មេញ លំហាត់ប្រាណ របៀបលាងសម្អាតដៃមុននិងក្រោយពេលទទួលទានអាហារ លេងល្បែងកម្សាន្តបែបកុមារ បង្រៀនកុមារអោយចេះរៀបចំខ្លួនតាមរយៈការស្លៀកពាក់អោយបានសមរម្យ។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានផ្តល់នូវការឧបត្ថម្ភជាច្រើនជូនដល់សាលារៀនដូចជា៖ ការលាបថ្នាំអាគារសិក្សាឡើងវិញ លាបថ្នាំសួននិងដាំផ្កាឡើងវិញ ផ្តល់គ្រឿងឧបភោគបរិភោគ សំភារៈសិក្សា រួមទាំងទទួលទានអាហារពេលថ្ងៃជុំគ្នាយ៉ាងសប្បាយរីករាយ។

ជាការពិតណាស់ បន្ទាប់ពីបានចូលរួមសកម្មភាពទាំងនេះរួច ពួកយើងទាំងអស់គ្នាពិតជាបានទទួលនូវបំនិនជីវិតថ្មីៗជាមួយនឹងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបាន។

ក្រុមហ៊ុនទ្រូម៉ាន់នីនឹងបន្តចូលរួមសកម្មភាពសង្គមតាមរយៈរូបភាពផ្សេងៗនាឳកាសក្រោយៗទៀត។