News

BREAKING: មានការបរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

BREAKING: មានការបរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

2020-12-08

នៅល្ងាចទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជា ហ៊ុន សែន  បានប្រកាសពីការត្រៀមបម្រុង​ថវិកា​សម្រាប់​ទិញវ៉ាក់សាំង​យកមកចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​ បន្ទាប់មកក៏មានការចូលរួមបរិច្ចាគថវិកា យ៉ាងច្រើនពី ឯកឧត្តម ឧកញ៉ា និងអស់លោក លោកស្រី ប្រជាពលរដ្ឋជាច្រើន៖  កូនៗទាំង៥នាក់របស់សម្តេចតេជោបានរួមគ្នាបរិច្ចាគ «៥ ម៉ឺនដុល្លារ» ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ១ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ១ម៉ឺនដុល្លារ ២ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ១ម៉ឺនដុល្លារ ៣ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ១ម៉ឺនដុល្លារ ៤ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ១ម៉ឺនដុល្លារ ៥ លោកជំទាវ ហ៊ុន ម៉ាលី និងឯកឧត្តម សុខ ពុទ្ធិវុធ ១ម៉ឺនដុល្លារ ៦​ លោកឧកញ៉ា...... »

BREAKING: លោកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ តំណាងក្រុមហ៊ុន​ OXLEY GEM (CAMBODIA)CO.,LTD បរិច្ចាគ ២០ម៉ឺនដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

BREAKING: លោកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ តំណាងក្រុមហ៊ុន​ OXLEY GEM (CAMBODIA)CO.,LTD បរិច្ចាគ ២០ម៉ឺនដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

2020-12-08

ភ្នំពេញ៖ លោកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ តំណាងក្រុមហ៊ុន​ OXLEY GEM (CAMBODIA)CO.,LTD បរិច្ចាគ ២០ម៉ឺនដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។ ការប្រកាសរបស់ លោកឧកញ៉ា សៀ ឬទ្ធី បន្ទាប់ពីសម្តេច ហ៊ុន សែន ប្រកាសពីការត្រៀម​ថវិកា​ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។ សូមបញ្ជាក់ផងដែរថា សម្តេចតេជា ហ៊ុន សែន នៅល្ងាចទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុង​ថវិកា​សម្រាប់​ទិញវ៉ាក់សាំង​យកមកចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ជួរមុខ។...... »

ការសាងសង់សួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនៃក្រុមហ៊ុន WORLDBRIEDGE INDUSTRIAL DEVELOPMENTS ដែលមានទំហំទឹកប្រាក់ចំនួន ៣០ លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ហើយ

ការសាងសង់សួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនៃក្រុមហ៊ុន WORLDBRIEDGE INDUSTRIAL DEVELOPMENTS ដែលមានទំហំទឹកប្រាក់ចំនួន ៣០ លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ហើយ

2020-11-27

សួនបណ្តុំសហគ្រាសធុនតូច និងមធ្យម វើលដ៏ប្រ៊ីដ i4.0 ដែលជាបណ្តុំ SME មុនដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី សំណាក់វិស័យឯកជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងឧស្សាហកម្ម ហើយសួនបណ្តុំសហគ្រាសធុនតូច និងមធ្យម វើលដ៏ប្រ៊ីដ i4.0  នឹងចូលរួមយ៉ាងសំខាន់នៅក្នុងសកម្មភាពអភិវឌ្ឍន៍ និងលើកម្ពស់វិស័យ SME ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនខ្លាំងឡើងៗ។ លោក ឧកញ្ញ៉ា សៀ ឬទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​វើលប្រ៊ីដគ្រុប បានថ្លែងនៅ​ក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​ចង្កោម​សហគ្រាសធុនតូច និងមធ្យម នៅព្រឹកថ្ងៃទី ២៧ ខែ​វិច្ឆិកា ឆ្នាំ២០២០​​ បានឲ្យដឹងថា​ គម្រោងសាងសង់ បណ្ដុំសហគ្រាសធុនតូច និងមធ្យម វើលដ៏ប្រ៊ីដ i4.0 នេះមានរយៈពេល៨ខែ ហើយនឹងបញ្ចប់ក្នុងចុងឆ្នាំ២០២១ ដោយចែងជា៧ផ្នែកសំខាន់ ហើយនឹងផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យម ឬសហគ្រិននានា ឲ្យយល់ដឹងអំពីសារៈសំខាន់ក្នុងការ​បង្កើតជាចង្កោមខ្សែសង្វាក់ផលិតកម្ម​ពេញលេញ និង​ឆ្លើយតបឲ្យគ្នាទៅវិញទៅមក ​ដែលមានលក្ខណៈជាប្រព័ន្ធអេកូឡូស៊ី នៅក្នុង WORLDBRIDGE I4.0 SME CLUSTER យើងនេះ។ តាមរយៈ​ការវិនិយោគជាផ្លូវការលើសេវាកម្មដែលមានស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធដែល​អាចជឿទុកចិត្តបានសម្រាប់សហគ្រាសធុនតូចនិងមធ្យមនេះ ​ខ្សែសង្វាក់ផលិតកម្មពិតជាអាចលើកស្ទួយ...... »

ថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ និងមិនមានអ្នកជាសះស្បេីយ

ថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ និងមិនមានអ្នកជាសះស្បេីយ

2020-11-06

ថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ និងមិនមានអ្នកជាសះស្បេីយ​។ រីឯការពិនិត្យវត្ថុសំណាកអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី​ នៅថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានចំនួន​ ២១២នាក់​ ដែលទទួលបានលទ្ធផល​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់​។ បេីសរុបទាំងពីរថ្ងៃ​ (ថ្ងៃទី០៤​ និងទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០)​ អ្នកប៉ះពាល់សរុប មានចំនួន​ ៨៤០នាក់​ ដែលបានធ្វេីតេស្ត​ អវិជ្ជមានវីរុសកូវីដ-១៩​ ៖  ...... »