កញ្ញា តាក់ម៉ា បានបង្ហោះសារលើគេហទំព័រហ្វេសបុក ផ្លូវការរបស់កញ្ញា ទៅកាន់កញ្ញាវី ឌីណែត ដែលជាម្ចាស់ជ័យលាភី I AM A Singer រដូវកាលទី2 ថា


បន្ទាប់ពីរកឃើញថា កញ្ញា វី ឌីណែតជាម្ចាស់ជ័យលាភី I Am A Singer Cambodia រដូវកាលទី2​រួចមក ឃើញថាមានការ អបអរសាទរយ៉ាង​ច្រើនពី​អ្នកគាំទ្រកញ្ញា និងតារាចម្រៀងក្នុងផលិតកម្មជាមួយកញ្ញា។ គួរបញ្ជាក់ផងដែរថាកញ្ញា វី ឌីណែតបានចូលរួមការប្រកួតកម្មរិធី ២ដងរួចមកហើយ I Am A Singer រដូវកាលទី1 និងThe Mask Singer Cambodia រដូវកាលទី1 តែទើបតែពេលនេះដែល កញ្ញា ទទួលបានជោគជ័យលើ​ កម្មវិធី​ I Am a Singer Cambodia រដូវកាលទី2​ នេះដោយបានសម្រេចនូវក្តីស្រម៉ៃរបស់ខ្លួននៅរដូវកាលទី2នេះ។

អ្វីដែលពិសេស​ជាងនេះ ទៅទៀត គេសង្កេតឃើញថា កញ្ញា តាក់ម៉ា បានបង្ហោះ សារ​អបអរសាទរ​ ដល់កញ្ញា វី ឌីណែត ថែមទៀតផង ដោយកញ្ញាតាក់ម៉ា​បានសរសេរនៅក្នុង​បណ្តាញ​សង្គម​ ហ្វេសប៊ុកថា  “​បងសូមចូលរួមអបអរសាទរផងណាប្អូនស្រី Vy Dyneth HM ទីបំផុតក្តីស្រម៉ៃរបស់ប្អូនក្លាយជាការពិត​ហើយ​ ទោះជានៅ​លើ​ឆាក​ពួក​យើង​គឺជាគូប្រជែងនឹងគ្នា​ ប៉ុន្តែនៅពីក្រោយឆាកប្អូនប្រៀបដូចជាប្អូនស្រីរបស់បង​ អរគុណ​អូនដែលតែងតែគោរពនឹងឲ្យតម្លៃបង​ ហើយ​បងសូមជូនពរអោយអូនជោគជ័យកាន់តែខ្លាំង​ឡើង​ណា​ ដែលនេះជារឿង​ធ្វើ​អោយបណ្តារអ្នកគាំទ្រកញ្ញាតាក់ម៉ា​ និងអ្នកគាំទ្ររបស់​កញ្ញា​វីឌីណែត​​សរសើរ​ពីទឹកចិត្តរបស់ កញ្ញា តាក់ម៉ា​ជាខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ​ កញ្ញា​វីឌីណែត​ក៏បានចូលទៅតបជាមួយកញ្ញា​តាក់ម៉ា​វិញថា​”អរគុណយ៉ាងខ្លាំងបងស្រី ជូនពរបងជោគជ័យដូចគ្នាស្រលាញ់ និងគោរពបង។