កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀតថែមទៀតហើយ ជាបុរសជនជាតិឥណ្ឌា


ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ ០១នាក់ទៀត ជាបុរសជនជាតិឥណ្ឌា អាយុ ៣២ឆ្នាំ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ។

បុរសរូបនេះ បានហោះមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់រាជធានីភ្នំពេញយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

បច្ចុប្បន្ន បុរសឥណ្ឌា អាយុ ៣២ឆ្នាំ កំពុងសម្រាក​ព្យាបាល នៅ​មន្ទីពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។ រីឯអ្នករួមដំណើរ ជាមួយបុរសខាងលើចំនួន៨៩ បានតេស្តអវិជ្ជមាន​ជំងឺ កូវីដ១៩ និង​កំពុង​ធ្វើចត្តាឡីស័ក ដើម្បីតាមដានបន្ត៕