ការផ្អាកជេីងហោះហេីរមកពីប្រទេសម៉ាឡេស៊ី​ និងឥណ្ឌូណេស៊ី​ ជាបណ្តោះអាសន្ន​ ចាប់ពីថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២០​ ៖


ចាប់ពីថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២០​ នឹងមានផ្អាកជេីងហោះហេីរមកពីប្រទេសម៉ាឡេស៊ី​ និងឥណ្ឌូណេស៊ី​ ជាបណ្តោះអាសន្នក្នុងរយៈពេលចុងក្រោយចាប់ពីថ្ងៃទី២០ ខែមិថុនាដល់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០នេះក្រសួងសុខាភិបាលសង្កេតឃើញថាមានមកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបានរកឃើញករណីឆ្លងវីរុសកូវីដ១៩មានការកើនឡើងគួរឲ្យកត់សម្គាល់ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃវីរុសកូវីដ១៩មាន១០៨នាក់ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ឡេស៊ី(៥៥នាក់លើ១០៨នាក)និងឥណ្ឌូនេស៊ីលើអ្នកដំណើរសរុបចំនួន២៣,៥៦៧នាក់។ម៉្យាងវិញទៀតចាប់ពីខែសីហានិងខែកញ្ញាតទៅប្រទេសយើងនឹងមានការឈប់សម្រាកក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃដែលតម្រូវអោយយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការការពារចម្លងវីរុសកូវីដ១៩។