ផ្សាយផ្ទាល់៖ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ – ឡានឆាងលើកទី ៣


SPM Speech ៖ 3rd Mekong-Lancang Cooperation Summit

ផ្សាយផ្ទាល់(Live): សុន្ទរកថារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference)។ ព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០

បាន​បង្ហោះ​ដោយ Samdech Hun Sen, Cambodian Prime Minister នៅ អាទិត្យ 23 សីហា 2020

 

ថ្ងៃច័ន្ទ ទី២៤ សីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅឆ្នាំ២០២០ នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ដែលមាន ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះក៏នឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសជាសមាជិកនៃឡានឆាងមេគង្គ គឺមាន៦ដូចជា កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និង ប្រទេសចិន។

ក្រោមប្រធានបទ“ ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម” មេដឹកនាំនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំកំពូលមុន។

ពួកគាត់ក៏នឹងគូសបញ្ជាក់ទិសដៅនាពេលអនាគតសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ នឹងជំងឺរាតត្បាត Covid-19 ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលក្រោយ Covid-19 និងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព។

ទន្លេមេគង្គដែលត្រូវបានគេស្គាល់ថា Lancang នៅក្នុងប្រទេសចិនគឺជាទន្លេដែលវែងជាងគេទី ១២ នៅលើពិភពលោក។ ទន្លេនេះ គឺជាជម្រករបស់ត្រីប្រហែល ១៧០០ ប្រភេទដែលធ្វើឱ្យវាក្លាយជាអាងចម្រុះបំផុតបន្ទាប់ពីអាម៉ាហ្សូន និងកុងហ្គោ។

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ – ឡានឆាងលើកទី ១ ត្រូវបានធ្វើឡើងនៅប្រទេសចិនកាលពីខែមីនាឆ្នាំ ២០១៦ ខណៈលើកទី ២ បានធ្វើឡើងនៅប្រទេសកម្ពុជានៅដើមឆ្នាំ ២០១៨ ។

បច្ចុប្បន្នប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទីមួយរបស់ប្រទេស កម្ពុជា និងជាមួយប្រទេស ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ផងដែរ។