កំពូល​តារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានចុះកិច្ចសន្យា ជាមួយផលិតកម្ម Galaxy Navatra


កំពូល​តារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានចុះកិច្ចសន្យា ជាមួយផលិតកម្ម Galaxy Navatra កាលពីរាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីលោក បានប្រកាសចូលក្នុងផលិតកម្មនេះ ក្រោយរួមរស់ ជាមួយផលិតកម្មដ៏ធំលំដាប់ទីមួយ ហង្សមាស អស់រយៈពេលជាង ២៣​ ឆ្នាំមក។

កំពូល​តារាចម្រៀងប្រចាំប្រទេសកម្ពុជា ​លោក ព្រាប សុវត្ថិ និង​ម្ចាស់​ផលិតកម្ម Galaxy Navatra ប្រកាស​ជំហរថា នឹងព្យាយាមអោយអស់ពីសមត្ថភាព ​ដើម្បីប្រកួតប្រជែង​ទីផ្សារ​ចម្រៀង​ទាំង​នៅ​ក្នុង​ស្រុក អាស៊ាន និងទៅកាន់ពិភពលោក  ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា​ទទួល​យក​ លោក​ព្រាប សុវត្ថិ ធ្វើ​ជា​ដៃគូ​សហការ​ជា​ផ្លូវការ​ក្នុងគ្រួសារ Galaxy។ សម្រាប់លក្ខខ័ណ្ឌ និងអត្ថន័យ នៃចុះកិច្ចសន្យានេះ ក៏មិនទាន់មាន នរណាម្នាក់ដឹង ពីខ្លឹមផ្សាលំអិត នៃកិច្ចសន្យាច្បាស់១០០%នោះទេ។​ 

ហើយក្នុងកម្មវិធីពេលនោះ​ លោក ព្រាប សុវត្ថិ ក៏មិនបានបកស្រាយ អោយស៊ីជម្រៅ ពីគោលបំណងទាំងអស់នៅឡើយទេ បើមើលតាមរយៈ ការឆ្លើយសំនួរ​របស់ អ្នកកាសែត លោកគ្រាន់តែ និយាយរួមថា លោក មានគោលដៅ​របស់ លោក លើវិថីសិល្បៈចម្រៀង មួយនេះ។​ សម្រាប់អ្នកទាំងអស់គ្នាវិញគិត ថា លោក ព្រាប សុវត្ថិ នឹងមានគោលបំណងបែបណា? 

ថ្លែង​ទៅ​កាន់​សិល្បករ-សិល្ប​ការិនី និង​ភ្ញៀវកិត្តិយស​ជា​ច្រើន​នាក់​នៅ​សណ្ឋាគារ Gaden City ខណ្ឌ​ព្រែកព្នៅ លោក ព្រាប សុវត្ថិ ថា​លោក​មាន​បទ​ពិសោធន៍​ជាង​១៥​ឆ្នាំ​លើ​វិស័យ​បទ​ចម្រៀង​ជាមួយ​តារា​ចម្រៀង​ល្បីៗ​ពី​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន ដូច្នេះ​លោក​ជឿ​ថា នៅ​ថ្ងៃ​អនាគត លោក និងផលិតកម្ម Galaxy នឹង​ពង្រីក​មុខមាត់​របស់​ខ្លួន​ក្នុង​នាម​សិល្បៈ​ចម្រៀង​កម្ពុជា​ទៅ​កាន់​ប្រទេស​ទាំង​នោះ។​