ឈ្នះទូរស័ព្ទ​​ OPPO A5 និង​លុយ ១,០០០,០០០ រៀល ជាច្រើនរង្វាន់ រៀងរាល់ខែពី​ លី​ ហួរ វេរលុយ


ភ្នំពេញ៖
ថ្ងៃទី ០៦​ ខែមីនា​ ឆ្នាំ២០២០

ក្រុមហ៊ុន​​ លី ហួរ​ ផេ ប្រ៉ូ​ភីអិលស៊ី​ (លី ហួរ​ វេរលុយ) បានសហការណ៍ជាមួយ​ ធនាគារ​ អេស៊ីលីដា កាលពី ថ្ងៃទី ០៥​ ខែកក្តដា ឆ្នាំ២០១៩ លើសេវាកម្ម​​​ ដាក់ប្រាក់​​​ ដកប្រាក់​ សងប្រាក់កម្ចី​ និងដកប្រាក់បៀវត្ស ជាមួយភ្នាក់ងារ​ លី ហួរ វេរលុយទូទាំងខេត្តក្រុង។

កិច្ចសហប្រតិបត្តិការណ៍នេះ បានជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនធនាគារ​ អេស៊ីលីដា​ អោយមានភាពងារស្រួល​ រហ័ស សុវត្តិភាព​ និងជួយសន្សំពេលវេលាថែមទៀតផង។ ហើយដើម្បី ជាការលើកទឹកចិត្តដល់អតិថិជន ធនាគារ​ អេស៊ីលីដា​ ក្រុមហ៊ុន លី ហួរ វេរលុយ ក៏បានរៀបចំកម្មវិធី​ ឈ្នះទាំងអតិថិជន​ ឈ្នះទាំងភ្នាក់ងារ​ ចាប់ពីថ្ងៃទី ១៥​ ខែកុម្ភៈ​ ឆ្នាំ២០២០​​ ដល់ថ្ងៃទី​១៥​​ ខែឧសភា​ ២០២០​ ការចាប់រង្វាន់នេះអតិថិជន អ្នកឈ្នះទូរស័ព្ទ​ OPPO A5​ ចំនួន​ ១០រង្វាន់ ទឹកប្រាក់ចំនួន​ ១លានរៀល​​មួយរង្វាន់ និងភ្នាក់ងារឈ្នះទឹកប្រាក់ចំនួន​ ១លានរៀល​​មួយរង្វាន់ ជារៀងរាល់ខែ។

ថ្ងៃនេះផងដែរបុគ្គលិកក្រុមហ៊ុន លី​​ ហួរ វេរលុយ​ បានចុះប្រគល់រង្វាន់ដល់អតិថិជន និងភ្នាក់ងារដែលបានឈ្នះដូចខាងក្រោមៈ

ឈ្នោះ ជា ម៉ាឡៃ អាយុ ២៤ឆ្នាំ ភេទស្រី កំពង់ស្ពឺ ឈ្នះទឹកប្រាក់ ១លានរៀល​​
កាលពីកន្លះខែមុន ខ្ញុំដកប្រាក់ខែពីកាតអេស៊ីលីដាតាមភ្នាក់ងារ លី ហួរ វេរលុយ ស្រាប់តែប៉ុន្មានថ្ងៃមុនខ្ញុំទទួលបានសារអេឡិចត្រូនិចពីក្រុមហ៊ុនមកថា អបអរសាទរ!

ឈ្នោះ ផល វណ្ណៈ អាយុ ២៨ឆ្នាំ ភេទស្រី កំពង់ស្ពឺ ឈ្នះទូរស័ព្ទដៃ OPPO A5 ដ៏ស្រស់ស្អាត
ដោយនាងខ្ញុំដកប្រាក់ខែពីកាតអេស៊ីលីដាតាមភ្នាក់ងារ លី​ ហួរ វេរលុយ សប្បាយចិត្តណាស់។


ភ្នាក់ងារឈ្នះរង្វាន់ធំចំនួនទឹកប្រាក់ ១លានរៀល​ ឈ្នោះ ភិន សៅរ៉ា អាយុ ២៩ឆ្នាំ ភេទស្រី តាកែវ ខ្ញុំត្រេកអរណាស់ សង្ឍឹមថាខ្ញុំអាចឈ្នះលើកក្រោយទៀតបាន “។


បញ្ជាក់៖​​ ​ការចាប់រង្វាន់នេះ នឹងបន្តរហូតដល់ពាក់កណ្តាលខែ ឧសភា ឆ្នាំ២០២០

ម្យ៉ាងវិញទៀតអតិថិជនទាំងអស់​អាចធ្វើការ​ វេរលុយ​ ដាក់ប្រាក់​ ដកប្រាក់​​ ទិញកាតទូរស័ព្ទ​ បង់ថ្លៃសំរាម​​ និងសំណល់រឹង​ ទូទាត់វិក្កយបត្តិផ្សេងៗ សេវាកម្មទូទាត់ប្រាក់របស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បង់ប្រាក់ភាគទាន​ និងដកប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលកូននៅ​ បសស ដកប្រាក់ផ្ញើមកពីក្រៅប្រទេស​ (កូរ៉េ​ និងម៉ាឡេស៊ី) ជាមួយភ្នាក់ងារ លី​ ហួរ វេរលុយ​ ទូទាំងខេត្តក្រុង។ សូមអរគុណ!

សេវាកម្មអតិថិជន៖ 087​ 601 111