ថ្នាក់ដឹកនាំនិងមន្ត្រីកម្ពុជាដែលជួបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី​ត្រូវធ្វើ​ចត្តាឡីស័ក


រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេចឲ្យថ្នាក់ដឹកនាំកម្ពុជា និងមន្ត្រីទាំងអស់ដែលជួប ហើយបានទាក់ទងផ្ទាល់​ជាមួយប្រតិ​ភូ​ នៅក្នុង​ពេល​ទស្សនកិច្ច​របស់រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​ និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី លោក Peter Szijjarto ត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក តាមការកំណត់របស់ ក្រសួងសុខាភិបាល។