នាយករដ្ឋមន្រ្តីថៃបញ្ជាឱ្យមានវិធានការណ៍ជាបន្ទាន់សម្រាប់សង្គ្រោះជនរងគ្រោះដោយទឹកជំនន់


បាងកក៖ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha កាលពីថ្ងៃច័ន្ទបានណែនាំឱ្យអាជ្ញាធរជួយដល់ជនរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តមួយចំនួនដែលរងផលប៉ះពាល់ដោយព្យុះត្រូពិក Sinluka។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាលោកបានបញ្ជាឱ្យអាជ្ញាធរជាពិសេសអ្នកនៅភាគខាងជើងនៃខេត្តឈៀងម៉ៃ និងណាន ,ខេត្តភាគខាងជើងឆៀងខាងកើត នៃខេត្ត Loei និងខេត្តភាគកណ្តាល Phitsanulok ចាត់វិធានការជួយសង្គ្រោះបន្ទាន់ដល់អ្នកភូមិដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗដោយសារតែ ព្យុះត្រូពិក។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យអង្គភាពកងទ័ពដែលមានមូលដ្ឋាននៅក្នុងខេត្តទាំងនោះចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការចាត់វិធានការជួយសង្គ្រោះដល់អ្នកភូមិដែលរងគ្រោះជាពិសេសអ្នកដែលមិនទាន់ត្រូវបានជម្លៀសចេញពីតំបន់ទំនាបដែលលិចទឹក ទៅកន្លែងខ្ពស់ ៗ ។

ទោះយ៉ាងណាលោក Prayut Chan-o-cha បានណែនាំឱ្យអាជ្ញាធរគួរតែគ្រប់គ្រងទឹកជំនន់នេះ ដាក់នៅកន្លែងណាមួយសម្រាប់អោយប្រជាកសិករប្រើប្រាស់ការពារ នៅពេលប៉ុន្មានខែបន្ទាប់ ដែលប្រហែលជាជួបប្រទះនឹងស្ថានភាពគ្រោះរាំងស្ងួត។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Anupong Paochinda កាលពីថ្ងៃច័ន្ទបានធ្វើទស្សនកិច្ចនៅតំបន់លិចទឹកមួយចំនួនក្នុងខេត្ត Loei និងបានជួបប្រជុំជាមួយមន្រ្តីរដ្ឋាភិបាលដើម្បីដាក់ផែនការគ្រប់គ្រង ស្ថានភាពទឹកជំនន់។