ពត៌មានទាន់ហេតុការណ៏៖ ករណីជួញដូរគ្រឿងញៀន ហើយបាញ់រះតដៃប៉ូលីស ដើម្បីរំដោះខ្លួន និងបក្សពួក នៅខុនដូរមួយកន្លែងក្នុងកោះពេជ្យ


ករណីជួញដូរគ្រឿងញៀន ហើយបាញ់រះតដៃប៉ូលីស ដើម្បីរំដោះខ្លួន និងបក្សពួក នៅខុនដូរ (好日子窗帘 Window treatment store) ក្នុងកោះពេជ្យ​ ផ្លូវ Newton Rd ខណ្ឌ ចំការមន កើតឡើងប្រហែលម៉ោង៩ជាង រហូតដល់ម៉ោង១២យប់ហើយនៅតែមិនទាន់ចាប់បានបក្សពួកអស់ទេ ហើយសមត្ថកិច្ចបានឃាត់ខ្លួន បក្សពួកម្នាក់ជានារីជនជាតិថៃ ហើយតាមពាក្សសំដីរបស់សន្តិសុខ បាននិយាយថា បក្សពួកជួញដូរគ្រឿងញៀន មានគ្នា៣នាក់ មកទល់ម៉ោង ១១ ជាងចាប់បានម្នាក់ទៀតហើយជាបុរសជនជាតិចិន ។ខណៈពេលនេះសមត្ថកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញឿន កំពុងតែហ៊ុំព័ទ្ធ ក្នុងស្ថានភាពយ៉ាងតឹងតែង ជាន់ទី ៧នៃខុនដូ នៅកោះពេជ្យ។ ហើយកំពុងបង្ករអោយមានការភ្ញាក់ផ្អើលទាំងយប់ ដោយ​ជនជួញដូរគ្រឿងញៀន មានអាវុធជាកំភ្លើងAK ខ្លី និងវែង។ ​ឥឡូវនេះសមត្ថកិច្ចកំពុងឆែក កាំម៉ារា​សុវត្តិភាព​ដើម្បីតាម​ដាន​សកម្មភាព​នៅខុនដូ ជាន់ទី៧​នេះ។

គិតត្រឹមម៉ោង១២ៈ១០នាទី ថ្ងៃទី១៣ ជនសង្ស័យខាងលើបាន​កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ គេឃើញមានវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅដល់ទីតាំងផ្ទាល់ផងដែរ ដោយការយកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាពរបស់ប្រជា​ពលរដ្ឋ នៅកន្លែងកើតហេតុខាងលើនេះ។​

(នឹងធ្វើការ ផ្តល់ដំណឹងជូនបន្ថែមទៀត)