ពិតជាអស្ចារ្យ កម្មវិធិ Asian Television Awards លើកទី២៥ នឹងប្រារព្ធនៅប្រទេសកម្ពុជា នឹងមានការចូលរួមពីសិល្បករ សិល្បការនី ជាច្រើនប្រទេស។ កម្មវិធី Asain Television Awards លើកទី២៥ នឹងប្រារព្ធឡើង នៅថ្ងៃទី ១៥ និង១៦ ខែមករា ឆ្នាំ២០២១។ សូមកុំភ្លេចចូលរួមអោយបានច្រើនកោះករ។
ដោយឡែកនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០ កម្មវិធី Asian Television Awards ក៏បានប្រារព្ធពិធី ប្រកាស ពិធីករ និងពីធីការនីជាផ្លូវការចំនួន៥ នាក់ក្នុងនោះមាន កម្ពុជា ២នាក់ គឺកញ្ញា ហេង កែវនីតា និងលោក អៀង វិច្ផ័យ ពិធីករចិន១នាក់ លោក Ji Xiaojun ពិធីការនីថៃ Ch7HD ១នាក់ Anyarin Terathananpat និងចុងក្រោយ ពិធីករសិង្ហបុរី ១នាក់ លោក Wallance Ang នឹងជាពិធីករផ្លូវការណ៍ សម្រាប់កម្មវិធី Asian Television Awards។ លើសពីនេះទៅទៀតមានការចូលរួម ពី សិល្បករ សិល្បការនីជាច្រើននាក់ ដូចជា កញ្ញា ស៊ីន យ៉ូប៊ីន ក្រុម OMG ពិធីករ ពិធីការនី NRGTV និងភ្ញៀវកិត្តិយសជាច្រើននាក់ នៅBanana Leaf ក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ហើយថែមទាំងបានសាកនូវ Fire Tiger Bubble Tea។