ការណែនាំបន្ថែមទៀត​ ស្តីពី​ ការការពារការចម្លងវីរុសកូវីដ-១៩​ នាឱកាសឈប់សម្រាកពីថ្ងៃទី១៧​ ដល់ទី២១​ ខែសីហា​ ឆ្នាំ២០២០​ ខាងមុខនេះ​ ៖


ក្រសួងសុខាភិបាលដាក់ចេញ វិធានការ ៦ចំណុច ដើម្បីបន្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងឱកាសថ្ងៃសងឈប់សម្រាកខាងមុខ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងទៅសហគមន៍ ។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស ស្តីពីវិធានការ៦ចំណុចក្នុងការទបស្កាត់នៅជំងឺកូវីដ១៩ សម្រាប់សង់នៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចំនួន៥ថ្ងៃចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា ដោយអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅវិធានការការពារខ្លួនពីការចម្លងវីរុសកូវីដ១៩ ដោយយកចិត្តទុកដាក់

  1. ជ្រើសរើសការជួបជុំគ្រួសារ ឬដំណើរកំសាន្តប្រកបដោយសុវត្ថិភាព មិនមានការចម្លងជំងឺ
  2. ជ្រើសរើសមធ្យោយបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិប្បរិមានូវការចម្លងជំងឺ
  3. ជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការចម្លងជំងី
  4. ជ្រើសរើសការទទួលទានអាហារ ប្រកបដោយសុវត្ថិភាព មិនបង្កការចម្លងជំងឺ
  5. បុគ្គលម្នាក់ៗ ត្រូវរក្សាអនាម័យជានិច្ច
  6. ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល

សម្រាប់ព័ត៌មានបន្ថែម មានបញ្ហាសុខភាព សូមទាក់ទងមកទូរស័ព្ទ ទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕