សែនរំភើបជំនួស ! ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ បានមកដល់ មន្ទីរពេទ្យ​គន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប


នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ លោកស្រី បានបង្ហោះសារមួយ បញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះ លោកស្រី នឹងនាំថវិការហូតដល់ទៅ ៣ម៉ឺនដុល្លារ សហរដ្ឋអាមេរិក មកប្រគល់ជូន មន្ទីរពេទ្យ​គន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប។

លោកស្រី បានបន្ថែមថា ៖ “ស្អែកនេះ នាងខ្ញុំនឹងប្រគល់ថវិកា ៣ម៉ឺនដុល្លារ ជូនដល់​ពេទ្យ​គន្ធបុប្ផាទី៣ នៅសៀមរាប សង្ឃឹមថាអាចរួមចំណែកជួយដល់ក្មេងៗ នៅទីនោះ។

ខ្ញុំមិនដឹងថាមានក្មេងប៉ុន្មាននាក់ ធ្លាប់ឆ្លងកាត់ពេទ្យគន្ធបុប្ផាទេ គ្រាន់តែដឹងថា ឪពុកម្ដាយគ្រប់រូប ពេលកូនឈឺ ដឹងតែនឹកឃើញគន្ធបុប្ផាហើយ ។

ខ្ញុំទៅសៀមរាបប៉ុន្មានដង ឆ្លងកាត់ពេទ្យ ឃើញគេពរកូនចូលពេទ្យ ក៏ស្រណោះខ្លាំង ទឹកចិត្តជាម្ដាយ ជាឪពុក ទឹកប្រាក់ប៉ុណ្ណឹងមិនច្រើនទេ តែសង្ឃឹមថាអាចរួមចំណែកខ្លះ តាមលទ្ធភាពដែលមាន។ មិនសន្យាថានឹងជួយគ្រប់គ្នាទេ តែនឹងព្យាយាមចែករំលែកជានិច្ច តាមអ្វីដែលខ្ញុំមាន”។