ស្ទើរមិនគួរឲ្យជឿ ថ្ងៃនេះឃើញមាន ពុទ្ធបរិស័ទ្ធ ច្រើនណាស់ មកជួប លោកបង ដេវិត ហើយសប្បាយរីករាយ យ៉ាងខ្លាំង ក្រោយស្តាប់ លោកបង ទេសនា


កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ  អ្នកគាំទ្រ ក៏ដូចជា មហាជនទូទៅ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយឃើញ តារាចម្រៀងដ៏ល្បីគឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ហើយក៏បានធ្វើឲ្យគ្រប់គ្នា មានការងើងឆ្ងល់យ៉ាងខ្លាំង។

ដើម្បីឲ្យអស់ការសង្ស័យ លោកបង ដេវិត ក៏បានចេញមុខ មកបញ្ជាក់ពី មូលហេតុដែលនាំឲ្យចិត្តរបស់លោកបងធ្វើបែបនេះ ដោយប្រាប់ថា ៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

ចំណែកនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកឈ្មោះ “G-Devith” ហើយ ទេព បូព្រឹក្ស ជាអ្នកបង្ហោះ បានបញ្ជាក់សារខ្លីមួយ អមដោយរូបភាព ប្រាប់ឲ្យដឹងថា  “ថ្ងៃនេះព្រះសង្ឃច្រើនអង្គបាននិមន្តមកវត្តល្អាងកង្កែប និងពុទ្ធបរិស័ទ្ធ មួយចំនួនធំបានអញ្ជើញមក ឮពុកថា ថ្ងៃនេះលោកបង ដូចជាបាន ទេសនា ផងណា ហើយលោកយាយ លោកតាសប្បាយចិត្ត ណាស់”។