​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បានផ្តល់ជាសារជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរកម្សាន្ត ក្នុងពេលឈប់សម្រាកនេះ


​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បានផ្តល់ជាសារជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរកម្សាន្ត ក្នុងពេលឈប់សម្រាកនេះ ដោយបើកបរ សូមពិនិត្យមើល ផ្លាកសញ្ញាចរាចរណ៏ ជាពិសេសផ្លាកសញ្ញាចររាចរណ៍ “ខាងមុខមានផ្លូវកោងបត់បែនច្រើន”

សារចំពោះអ្នកបេីកបរ ទៅទីជិត-ឆ្ងាយ​ ជាពិសេសក្នុងរដូវកាលឈប់សម្រាកនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះផ្លូវកោងបង់បែន​ ដោយ៖
– ហាមវ៉ាជែង​
– បន្ថយល្បឿន
– បន្លឺស៊ីផ្លេ​ពេលថ្ងៃ (បេីគ្មានបំរាម)
– ញាក់ភ្លេីងហ្វាពេលយប់
– មានការយោគយល់អធ្យាស្រ័យ
– គោរពច្បាប់ចរាចរណ៍ផ្លូវគោក

លើសពីនេះទៅទៀត ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ឯកឧត្តម ស៊ុន​ ចាន់ថុល បានមានប្រសាសន៍ថា ​ទៅទីជិតឆ្ងាយ​ ចៀសផុតពីជម្ងឺកូវីដ១៩​ ដោយអនុវត្តតាម​ អនុសាសន៍​ណែនាំ​ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៖
– គោរពច្បាប់ចរាចរណ៍
– ពាក់មួកសុវត្ថិភាព/ដាក់ខ្សែក្រវ៉ាត់
– យោគយល់គ្នាពេលបើកបរ
– ពាក់ម៉ាស់ជាប់ជានិច្ច​
– លាងដៃឱ្យបានញឹកញាប់
– រក្សាគម្លាតសុវត្ថិភាព
– សម្អាត​យានយន្តជាប្រចាំ
– ជៀសវាងការធ្វេីដំណេីរជាមួយអ្នកមាន អាការៈ​ក្តៅខ្លួន​ និងផ្លូវដង្ហេីម…។ល។ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមធ្វើដំណើរដោយសុវត្ថិភាព ទាំងអស់គ្នា។

ទាញយក និងតម្លើងកម្មវិធី Cambodia Driving Rules:
– iOS: http://dr.mpwt.gov.kh/ios
– Android: http://dr.mpwt.gov.kh/android