រីករាយខួប៨ឆ្នាំនៃការដំណើរការរបស់ NRG។ វិទ្យុNRG ចាប់ផ្តើមផ្សាយសាកល្បងដំបូងតាំងពីក្នុងអំឡុង ឆ្នាំ២០១២ ដែលប្រើប្រាស់ម៉ាស៊ីនផ្សាយ បច្ចេកវិទ្យាចុងក្រោយរបស់ ប្រទេសបារាំង និងប្រើប្រាស់កម្មវិធីLiscense ពីប្រទេសសិង្ហបុរី សម្រាប់ដំណើរការផ្សាយ ដើម្បីរៀបចំបទចម្រៀង ចាក់ស្ពតពាណិជ្ជកម្ម តាមពេលវេលាជាក់លាក់ និងមានរបាយការណ៍សុក្រឹត្យ១០០%។ ដើម្បីបង្កើននូវចំនួនអ្នកស្តាប់ និងអ្នកគាំទ្រ NRGបានបង្កើតកម្មវិធីជាច្រើន រួមជាមួយការចុះ បេសកម្ម តាមខេត្ត និងរោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា វិទ្យុ NRG89FM ផ្សាយចេញពីរាជធានីភ្នំពេញ គ្របដណ្តប់ទូទាំងប្រទេស ហើយមានការសហការណ៍ជាមួយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC ដោយមានរោងចក្រជាច្រើនបានបើកស្តាប់វិទ្យុ NRG និងអ្នកស្តាប់ផ្សេងទៀតជាច្រើនដែរជាអ្នកបើកបរ យានយន្ត នៅតាមខេត្ត និងរាជធានីភ្នំពេញ។ វិទ្យុ NRG89FM មានអ្នកស្តាប់ដែលជា បុគ្គលិកក្រុមហ៊ុន កម្មករកម្មការនីដែលធ្វើការនៅរងចក្រសហគ្រាសដែលជាសមាជិក GMAC ដែលពួកគាត់ បើកស្តាប់វិទ្យុ NRG89FM ស្តាប់ជារៀងរាល់ថ្ងៃ នៅម៉ោងធ្វើការ និងក្រៅម៉ោងធ្វើការ ជាច្រើនអ្នក នេះបើយោងតាមទិន្នន័យ នៃអ្នកតេចូលវិទ្យុ និងអ្នកស្តាប់វិទ្យុនៅក្នុងប្រទេសកម្ពុជា។
វិទ្យុNRG89FM មានអ្នកស្តាប់ប្រមាណជា 5លានអ្នកជារៀងរាល់ថ្ងៃ ដែលមានចំនួន៨៥% នៃអ្នកស្តាប់វិទ្យុទាំងអស់នៅទូទាំងប្រទេស ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 096 51 5555 8 077 35 77 98។
NRGមានក្រុមហ៊ុនដៃគូសហការណ៍ ម្ចាស់ឧបត្ថម្ភកម្មវិធី ជាច្រើន ដោយសារតែ វិសាលភាពនៃការផ្សាយ និងកម្មវិធីកម្សាន្តចំរុះ អមជាមួយចំនេះដឹងផ្សេងៗ ការអប់រំជុំវិញចរាចរណ៍ និងការចែករំលែកក្តីស្រលាញ់ របស់ប្រិយមិត្ត អ្នកគាំទ្រ។ អនុស្សាវរីយ៍ជាច្រើន បានផ្តល់នូវការចងចាំ ការសប្បាយរីករាយ ដែលមិនអាចបំភ្លេចបាន។
វិទ្យុ NRG89FM ផ្សាយ២៤ម៉ោងជារៀងរាល់ថ្ងៃ ជាមួយវេទិកាតន្ត្រីសុទ្ធ បទចម្រៀងពិរោះៗ បទចម្រៀងជាតិ អន្តរជាតិ Original Music ពេញនិយម និងជួបជាមួយពិធីករវ័យក្មេង សំលេងពិរោះ។
លោកអ្នកក៏អាចស្តាប់វិទ្យុNRG89FM តាមរយៈ App ក្រសួងព័ត៌មាន ដែលមាននៅលើ Play Store និងApp Store ឬនៅលើ Website www.nrg89fm.com និងមានហ្វេសប៊ុកភេចផ្លូវការ Worldbridge Media, NRG89FM Cambodia, NRGTV និង Cambodian Music Awards។
អ្នកអាចធ្វើដំណើរជិះឡានស្តាប់វិទ្យុNRG89FM ទូទាំង២៥ខេត្តក្រុងដោយស្តាប់វិទ្យុ NRG89FM ជាមួយ ហ្វ្រេកង់ FM 89.00MHz តែមួយគត់.
តោះចូលរួមបោះឆ្នោតជារៀងរាល់ថ្ងៃអោយតារាចម្រៀងដែលអ្នកស្រលាញ់ពេញចិត្ត https://www.worldbridgemedia.com.kh/cambodian-music-awards/