BREAKING: លោកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ តំណាងក្រុមហ៊ុន​ OXLEY GEM (CAMBODIA)CO.,LTD បរិច្ចាគ ២០ម៉ឺនដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩


ភ្នំពេញ៖ លោកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ តំណាងក្រុមហ៊ុន​ OXLEY GEM (CAMBODIA)CO.,LTD បរិច្ចាគ ២០ម៉ឺនដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។

ការប្រកាសរបស់ លោកឧកញ៉ា សៀ ឬទ្ធី បន្ទាប់ពីសម្តេច ហ៊ុន សែន ប្រកាសពីការត្រៀម​ថវិកា​ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។

សូមបញ្ជាក់ផងដែរថា សម្តេចតេជា ហ៊ុន សែន នៅល្ងាចទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុង​ថវិកា​សម្រាប់​ទិញវ៉ាក់សាំង​យកមកចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ជួរមុខ។