កញ្ញា ស៊ុយ បូណាវីន និងសិល្បៈករ6រូបទៀតត្រូវបានជ្រើសរើសជាគណៈកម្មការ (JUDGE) MISS QUEEN CAMBODIA 2020


កម្មវិធី Miss Queen Cambodia គឺជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដោយ លោក ម៉ែន និមលរតន៍ (Roat Nimul Menn) នៅឆ្នាំ២០២០ ហើយមានការផ្សព្វផ្សាយផ្ទាល់ការប្រកួតនៅលើ Facebook Page NRGTV ​និងមានការគាំទ្រពីបងប្អូនភេទទីបីជាច្រើននាក់នៅព្រះរាជាណាចក្រកម្ពុជា និងយុវវ័យជាច្រើនទៀត ក្នុងគោលបំណង លើកកម្ពស់ជនភេទទីបី និងលុបបំបាត់់ភាពរើសអើងជនទីបីនៅក្នុងសង្គមកម្ពុជា។ លោក ម៉ែន រដ្ឋនិមល គឺជាគ្រូបង្វឹកការបង្ហាញម៉ូឌែលមានបទពិសោធន៍ច្រើនឆ្នាំ និងជាអ្នករៀបចំព្រឹត្តិការណ៍នានា។ 

លោក ម៉ែន និមលរតន៍

កម្មវិធីនេះមានបេសកម្ម ផ្សព្វផ្សាយសកម្មភាពមនុស្សធម៌ ឬសកម្មភាពសប្បុរសនានារបស់ជនភេទទីបីឱ្យបានទូលំទូលាយ និងមានការទទួលស្គាល់ពីពលរដ្ឋជាទូទៅនៅក្នុងសង្គម និងខិតខំនាំកិត្តិនាមកម្ពុជាទៅលើឆាកអន្តរជាតិតាមរយៈជនភេទទីបី ដោយមានការចូលរួមសកម្មភាពអន្តរជាតិនានានៅក្នុងបណ្តាប្រទេសអាស៊ាន និងនៅលើពិភពលោក។ 

កម្មវិធី Miss Queen Cambodia កន្លងមកបានរៀបចំឱ្យមានជនភេទទីបី ដាក់ពាក្យដើម្បី ប្រកួតប្រជែងដណ្តើមបវរកញ្ញាឯកភេទទីបី ហើយនឹងធ្វើការប្រឡងជម្រុះយកលេខមួយ លេខពីរ និងលេខបីនាពេលខាងមុខនេះ ដើម្បី បញ្ជូលជ័យលាភីលេខ១ លេខ២ និងលេខបី នេះទៅចូលរួមប្រកួតនៅឯបរទេសបន្តទៀត។ 

Miss Queen Cambodia បានចាត់រៀបចំបង្កើតគណៈកម្មការប្រកួតជាច្រើនតំណាក់កាលដើម្បីជ្រើសរើស។ សមាសភាពគណៈកម្មការប្រកួតគឺសុទ្ធតែជាបុគ្គលដែលមានបទពិសោធន៍ប្រកួតក្នុងកម្មវិធីឆ្នើមនានាដូចជា កញ្ញា ស៊ុយ បូណាវីនគឺជាបេក្ខនារីនៃគណៈកម្មការប្រកួតក្នុងកម្មវិធីនេះ កញ្ញាគឺជាបរវកញ្ញាក្នុងកម្មវិធី Miss Cosmo World 2019 ដែលបានទៅចូលរួមប្រកួតក្នុងវគ្គ top 10 នៅប្រទេសម៉ាឡេស៊ី។ 

គួរបញ្ជាក់ថា កម្មវិធីនេះក្រៅតែពីបញ្ចូនទៅប្រកួតនៅឯបរទេស ជ័យលាភីលេខ ១ លេខ២ និងលេខ៣ នឹងទទួលបានរង្វាន់ផងដែរ។

កម្មវិធី Miss Queen Cambodia ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនជាច្រើនដើម្បីរៀបចំការប្រកួត ហើយ ក៏បើកឱ្យមានឱកាសដើម្បីមានការចូលរួមឧបត្ថម្ភផងដែរ។ ការចូលរួមឧបត្ថម្ភជាមួយ Miss Queen Cambodia គឺជាការចូលរួមលើកកម្ពស់តម្លៃជនភេទទីបី និងអំពើមនុស្សធម៌នៅក្នុងសង្គមកម្ពុជា និងនាំកិត្តិយសកម្ពុជាទៅកាន់ពិភពលោក។

វត្តមានគណៈកម្មការទាំងប្រាំពីររូប ក្នុងការ​វិនិច្ឆ័យវគ្គប្រកួតថតរូបរបស់​ MISS QUEEN CAMBODIA 2020 ក្រុមទី១​:

១.​ លោក​ ប្រាជ្ញ​ ឆវ័ន្ត​, Face of Cambodia 2018
២.​ កញ្ញា​ ស៊ុយ​ បូណាវីន, Miss CosmoWorld Cambodia 2019
៣.​ កញ្ញា​ អែម​ គន់ថង, Miss Earth Cambodia 2017
៤.​ លោក​ ជា​ លាងឈែ, Famous Cambodia Movie Star
៥.​ កញ្ញា​ Avida, Miss Asia Pacific Supertalent Cambodia 2014
៦.​ លោក​ រី​ សុវណ្ណ:, Manager of NRG TV
៧.​ លោក​ ឌួងច័ន្ទ​ រតន:, Manager of Nak Color Photography

តេីបេក្ខនារីរូបណានឹងជាប់បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ?

ព័ត៌មានលំអិតអំពីកម្មវិធីនេះ សូមទំនាក់ទំងតាមទូរស័ព្ទលេខ០៩៣ ៥៩ ៤៤៤៤៕

សមាសភាពគណៈកម្មការ