News

កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀតថែមទៀតហើយ ជាបុរសជនជាតិឥណ្ឌា

កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀតថែមទៀតហើយ ជាបុរសជនជាតិឥណ្ឌា

2020-07-28

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ ០១នាក់ទៀត ជាបុរសជនជាតិឥណ្ឌា អាយុ ៣២ឆ្នាំ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ។ បុរសរូបនេះ បានហោះមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់រាជធានីភ្នំពេញយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្ន បុរសឥណ្ឌា អាយុ ៣២ឆ្នាំ កំពុងសម្រាក​ព្យាបាល នៅ​មន្ទីពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។ រីឯអ្នករួមដំណើរ ជាមួយបុរសខាងលើចំនួន៨៩ បានតេស្តអវិជ្ជមាន​ជំងឺ កូវីដ១៩ និង​កំពុង​ធ្វើចត្តាឡីស័ក ដើម្បីតាមដានបន្ត៕...... »

ប្រធានសេតវិមានអាមេរិកសង្ឃឹមថា នឹងទទួលបានដំណឹងល្អពីវ៉ាក់សាំង COVID-19 ក្នុងពេលឆាប់ៗ

ប្រធានសេតវិមានអាមេរិកសង្ឃឹមថា នឹងទទួលបានដំណឹងល្អពីវ៉ាក់សាំង COVID-19 ក្នុងពេលឆាប់ៗ

2020-07-28

(វ៉ាស៊ីនតោន)៖ នាយអគ្គសេនាធិការសេតវិមាន លោក Mark Meadows បាននិយាយថា លោកផ្ទាល់មានសង្ឃឹមថា អាចនឹងទទួលបានដំណឹងល្អពាក់ព័ន្ធនឹងវ៉ាក់សាំង COVID-19 ក៏ដូចជាឱសថព្យាបាលនានា នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈស្ថានការណ៍ឆ្លងនៅតែមានសភាពអាក្រក់ដដែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។ លោក Mark Meadows បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាមេរិក Moderna កាលពីពេលថ្មីៗនេះ បានឱ្យដឹងថាខ្លួនទទួលបានកញ្ចប់ថវិកាបន្ថែមចំនួន៤៧២លានដុល្លារ ពីរដ្ឋាភិបាលអាមេរិក ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលកំពុងស្ថិតនៅក្នុងតំណាក់កាលមួយដ៏សំខាន់។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យ លោក Meadows បានគូសបញ្ជាក់ដូច្នេះថា៖ «យើងសង្ឃឹមថាអាចនឹងមានរបកគំហើញបច្ចេកវិទ្យាថ្មី មួយចំនួនលើការព្យាបាល និងវ៉ាក់សាំង នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ»។ គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers សហរដ្ឋអាមេរិកនៅតែជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនដាច់គេ គឺ៤.៣លាននាក់ ក្នុងនោះស្លាប់ ១៤៩,៨៤៩នាក់ និងជាសះស្បើយឡើងវិញ ២.០៩លាននាក់ ខណៈមនុស្ស៥៤.២លាននាក់ បានទទួលការធ្វើតេស្ត...... »

ការណែនាំបន្ថែមទៀត​ ស្តីពី​ ការការពារការចម្លងវីរុសកូវីដ-១៩​ នាឱកាសឈប់សម្រាកពីថ្ងៃទី១៧​ ដល់ទី២១​ ខែសីហា​ ឆ្នាំ២០២០​ ខាងមុខនេះ​ ៖

ការណែនាំបន្ថែមទៀត​ ស្តីពី​ ការការពារការចម្លងវីរុសកូវីដ-១៩​ នាឱកាសឈប់សម្រាកពីថ្ងៃទី១៧​ ដល់ទី២១​ ខែសីហា​ ឆ្នាំ២០២០​ ខាងមុខនេះ​ ៖

2020-07-27

ក្រសួងសុខាភិបាលដាក់ចេញ វិធានការ ៦ចំណុច ដើម្បីបន្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងឱកាសថ្ងៃសងឈប់សម្រាកខាងមុខ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងទៅសហគមន៍ ។ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស ស្តីពីវិធានការ៦ចំណុចក្នុងការទបស្កាត់នៅជំងឺកូវីដ១៩ សម្រាប់សង់នៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចំនួន៥ថ្ងៃចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា ដោយអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅវិធានការការពារខ្លួនពីការចម្លងវីរុសកូវីដ១៩ ដោយយកចិត្តទុកដាក់ ជ្រើសរើសការជួបជុំគ្រួសារ ឬដំណើរកំសាន្តប្រកបដោយសុវត្ថិភាព មិនមានការចម្លងជំងឺ ជ្រើសរើសមធ្យោយបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិប្បរិមានូវការចម្លងជំងឺ ជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការចម្លងជំងី ជ្រើសរើសការទទួលទានអាហារ ប្រកបដោយសុវត្ថិភាព មិនបង្កការចម្លងជំងឺ បុគ្គលម្នាក់ៗ ត្រូវរក្សាអនាម័យជានិច្ច ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល សម្រាប់ព័ត៌មានបន្ថែម មានបញ្ហាសុខភាព សូមទាក់ទងមកទូរស័ព្ទ ទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕     ...... »

ការផ្អាកជេីងហោះហេីរមកពីប្រទេសម៉ាឡេស៊ី​ និងឥណ្ឌូណេស៊ី​ ជាបណ្តោះអាសន្ន​ ចាប់ពីថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២០​ ៖

ការផ្អាកជេីងហោះហេីរមកពីប្រទេសម៉ាឡេស៊ី​ និងឥណ្ឌូណេស៊ី​ ជាបណ្តោះអាសន្ន​ ចាប់ពីថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២០​ ៖

2020-07-27

ចាប់ពីថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២០​ នឹងមានផ្អាកជេីងហោះហេីរមកពីប្រទេសម៉ាឡេស៊ី​ និងឥណ្ឌូណេស៊ី​ ជាបណ្តោះអាសន្នក្នុងរយៈពេលចុងក្រោយចាប់ពីថ្ងៃទី២០ ខែមិថុនាដល់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០នេះក្រសួងសុខាភិបាលសង្កេតឃើញថាមានមកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបានរកឃើញករណីឆ្លងវីរុសកូវីដ១៩មានការកើនឡើងគួរឲ្យកត់សម្គាល់ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃវីរុសកូវីដ១៩មាន១០៨នាក់ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ឡេស៊ី(៥៥នាក់លើ១០៨នាក)និងឥណ្ឌូនេស៊ីលើអ្នកដំណើរសរុបចំនួន២៣,៥៦៧នាក់។ម៉្យាងវិញទៀតចាប់ពីខែសីហានិងខែកញ្ញាតទៅប្រទេសយើងនឹងមានការឈប់សម្រាកក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃដែលតម្រូវអោយយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការការពារចម្លងវីរុសកូវីដ១៩។...... »

ស្ទើរមិនគួរឲ្យជឿ ថ្ងៃនេះឃើញមាន ពុទ្ធបរិស័ទ្ធ ច្រើនណាស់ មកជួប លោកបង ដេវិត ហើយសប្បាយរីករាយ យ៉ាងខ្លាំង ក្រោយស្តាប់ លោកបង ទេសនា

ស្ទើរមិនគួរឲ្យជឿ ថ្ងៃនេះឃើញមាន ពុទ្ធបរិស័ទ្ធ ច្រើនណាស់ មកជួប លោកបង ដេវិត ហើយសប្បាយរីករាយ យ៉ាងខ្លាំង ក្រោយស្តាប់ លោកបង ទេសនា

2020-07-27

កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ  អ្នកគាំទ្រ ក៏ដូចជា មហាជនទូទៅ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយឃើញ តារាចម្រៀងដ៏ល្បីគឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ហើយក៏បានធ្វើឲ្យគ្រប់គ្នា មានការងើងឆ្ងល់យ៉ាងខ្លាំង។ ដើម្បីឲ្យអស់ការសង្ស័យ លោកបង ដេវិត ក៏បានចេញមុខ មកបញ្ជាក់ពី មូលហេតុដែលនាំឲ្យចិត្តរបស់លោកបងធ្វើបែបនេះ ដោយប្រាប់ថា ៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។ ចំណែកនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកឈ្មោះ “G-Devith” ហើយ ទេព បូព្រឹក្ស ជាអ្នកបង្ហោះ...... »

សែនរំភើបជំនួស ! ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ បានមកដល់ មន្ទីរពេទ្យ​គន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប

សែនរំភើបជំនួស ! ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ បានមកដល់ មន្ទីរពេទ្យ​គន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប

2020-07-27

នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ លោកស្រី បានបង្ហោះសារមួយ បញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះ លោកស្រី នឹងនាំថវិការហូតដល់ទៅ ៣ម៉ឺនដុល្លារ សហរដ្ឋអាមេរិក មកប្រគល់ជូន មន្ទីរពេទ្យ​គន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប។ លោកស្រី បានបន្ថែមថា ៖ “ស្អែកនេះ នាងខ្ញុំនឹងប្រគល់ថវិកា ៣ម៉ឺនដុល្លារ ជូនដល់​ពេទ្យ​គន្ធបុប្ផាទី៣ នៅសៀមរាប សង្ឃឹមថាអាចរួមចំណែកជួយដល់ក្មេងៗ នៅទីនោះ។ ខ្ញុំមិនដឹងថាមានក្មេងប៉ុន្មាននាក់ ធ្លាប់ឆ្លងកាត់ពេទ្យគន្ធបុប្ផាទេ គ្រាន់តែដឹងថា ឪពុកម្ដាយគ្រប់រូប ពេលកូនឈឺ ដឹងតែនឹកឃើញគន្ធបុប្ផាហើយ ។ ខ្ញុំទៅសៀមរាបប៉ុន្មានដង ឆ្លងកាត់ពេទ្យ ឃើញគេពរកូនចូលពេទ្យ ក៏ស្រណោះខ្លាំង ទឹកចិត្តជាម្ដាយ ជាឪពុក ទឹកប្រាក់ប៉ុណ្ណឹងមិនច្រើនទេ តែសង្ឃឹមថាអាចរួមចំណែកខ្លះ តាមលទ្ធភាពដែលមាន។ មិនសន្យាថានឹងជួយគ្រប់គ្នាទេ តែនឹងព្យាយាមចែករំលែកជានិច្ច តាមអ្វីដែលខ្ញុំមាន”។...... »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសបិទវិទ្យុណាដែលឆ្លងរលកសញ្ញាដោយមិនកែតម្រូវតាមបច្ចេកទេស

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសបិទវិទ្យុណាដែលឆ្លងរលកសញ្ញាដោយមិនកែតម្រូវតាមបច្ចេកទេស

2020-07-27

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា បើសិនជាវិទ្យុណាមួយមានការឆ្លងរលកសញ្ញាជាមួយអាកាសចរណ៍ស៊ីវិល អាចនឹងឈានដល់ការបិទ បើមិនកែតម្រូវតាមបច្ចេកទេស ដើម្បីបញ្ចៀស គ្រោះថ្នាក់សម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស។ ក្នុងពិធីចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពីមុនមានយន្តហោះតិច ហើយវិទ្យុក៏តិច ប៉ុន្ដែឥឡូវនេះវិទ្យុមានច្រើន ដែលអាចមានបញ្ហាឆ្លងចូលទៅប្រព័ន្ធបញ្ជារបស់យន្តហោះអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ ម៉្យាងទៀតដោយសារតែម៉ាស៊ីនផ្សាយរបស់ស្ថានីយ៍មួយចំនួន ដើម្បីសន្សំសំចៃថវិកាគឺគាត់តំឡើង ជួសជុលដោយខ្លួនឯង ដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់ការបញ្ជារលកសញ្ញារបស់យន្តហោះ ដែលអាចបង្កគ្រោះថ្នាក់ធំ ដល់សុវត្ថិភាពនៃការហោះហើររបស់អ្នកដំណើរ និងប្រទេសទាំងមូល ។ តាមរយៈនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានចាត់វិធានការជាបន្តបន្ទាប់ ប្រសិនបើពិនិត្យឃើញថាវិទ្យុណាមានការឆ្លងរលកសញ្ញា ក្រសួង បានចេញប្រកាសឲ្យ ផ្អាកជាបណ្ដោះអាសន្ន ដើម្បីឲ្យកែតម្រូវបច្ចេកទេស។ បន្ទាប់ពីការកែតម្រូវ ហើយ ក្រសួងនឹងចុះទៅពិនិត្យ ថាតើគាត់កែតម្រូវនេះត្រូវតាមស្តង់ដាបច្ចេកទេសឬអត់ បើសិនជាឃើញគាត់កែតម្រូវបាត់ឆ្លងរលកសញ្ញាហើយ គឺក្រសួងនឹងអនុញ្ញាតឲ្យបើកដំណើរការផ្សាយឡើងវិញជាធម្មតា។ ប៉ុន្តែក្នុងករណីមិនកែតម្រូវទេ ក្រសួងនឹងប្រកាសឲ្យផ្អាកដំណើរការផ្សាយ ឬដកអាជ្ញាប័ណ្ណ ។ ឯកឧត្តម...... »

លំនៅឋានជិត ៧០០ខ្នង នៃគម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គល បានប្រគល់ជូនអតិថិជនតាមការសន្យា

លំនៅឋានជិត ៧០០ខ្នង នៃគម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គល បានប្រគល់ជូនអតិថិជនតាមការសន្យា

2020-04-10

ការ​ប្រគល់​លំនៅ​ឋាន​លើក​ដំបូង​នេះ ក៏​មាន​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត ដែល​មក​ពី​ទូត​ចំនួន​បួន រួម​មាន ទូត​អា​មេ​រិ​ក ទូត​បារាំង ទូត​សិង្ហ​បុរី ទូត​ឥណ្ឌូ​នេ​ស៊ី មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គណៈ​អភិបាល​ខេត្តកណ្តាល រួម​ទាំង​អាជ្ញាធរ​ខេត្តកណ្តាល​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ​។ ប្រជាពលរដ្ឋ ដែល​បាន​ទិញ​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ ម្នាក់​ៗ​សុទ្ធតែ​មាន​ទឹកមុខ​រីករាយព្រោះថាបាន​រង​ចាំ​អស់​រយៈពេល​ជិត​២​ឆ្នាំ ដើម្បី​បាន​លំនៅ​ឋាន​សមរម្យ​មួយ​សម្រាប់​រស់នៅ​។     អ្នកស្រី កែវ ធឿ​ន ជា​មន្ត្រី​យោធា​ដែល​ចូល​និវត្តន៍ បាន​ឲ្យ​ដឹង​ថា នេះ​ជា​ពេលវេលា​មួយ​ដែល​គាត់​បាន​រង​ចាំ​យូរ​មក​ហើយ ដើម្បី​បាន​ផ្ទះ​មួយ​រស់នៅ​សមរម្យ​នឹង​គេ​។​អ្នកស្រី​បន្ត​ថា​«​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត ព្រោះ​មានផ្ទះ​ផ្ទាល់​ខ្លួនឯង ហើយ​ខ្ញុំ​គិត​ថា តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​រណប​សិរី​មង្គល​នេះ វា​សមរម្យ​សម្រាប់​ខ្ញុំ ព្រោះ​កូន​ៗ​ខ្ញុំ​សុទ្ធតែ​មាន​ចំណូល ដូច្នេះ​វា​ធូរ​ជាង​នៅផ្ទះ​ជួល​»​។   មិន​ខុស​គ្នា​នោះ​ទេ លោក នូ សុ​ផា​នី ជា​មន្ត្រី​នគរបាល​នៃ​ក្រសួងមហាផ្ទៃ និង​ជា​ម្ចាស់ផ្ទះ​លេខ​១៨ ផ្លូវ​១F​ក្នុង​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ ក្នុង​ជំហាន​ទី​១ ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​សិរី​មង្គល បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា គាត់​មាន​ទឹកចិត្ត​រីករាយ​នៅ​ពេល​ដែល​បាន​មក​ទទួល​កូនសោ ដោយ​រំពឹង​ថា នឹង​អាច​ចូល​ស្នាក់​នៅ​ឆាប់​ៗ​នេះ ពីព្រោះ​ថា​ថ្វី​ត្បិត​តែ​ផ្ទះ​នេះ​ធ្វើ​រួចរាល់​មែន តែ​មិន​ទាន់​បាន​សម្អាត​ទេ​។​លោក​ថា​«​ល្អ​ដែរ ព្រោះ​យើង​មិនសូវ​មាន​លុយកាក់ អ​ញ្ចឹ​ង​យើង​ទិញ​ទៅ​យើង​បង់​រំលស់ យើង​មាន​លទ្ធភាព​បង់​ត​ៗ​ទៅ ឥឡូវ​ដាច់​ហើយ​៣០%​ហ្នឹង  នៅ​សល់​៧០%​ទៀត...... »

កញ្ញា ស៊ុយ បូណាវីន និងសិល្បៈករ6រូបទៀតត្រូវបានជ្រើសរើសជាគណៈកម្មការ (JUDGE) MISS QUEEN CAMBODIA 2020

កញ្ញា ស៊ុយ បូណាវីន និងសិល្បៈករ6រូបទៀតត្រូវបានជ្រើសរើសជាគណៈកម្មការ (JUDGE) MISS QUEEN CAMBODIA 2020

2020-03-31

កម្មវិធី Miss Queen Cambodia គឺជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដោយ លោក ម៉ែន និមលរតន៍ (Roat Nimul Menn) នៅឆ្នាំ២០២០ ហើយមានការផ្សព្វផ្សាយផ្ទាល់ការប្រកួតនៅលើ Facebook Page NRGTV ​និងមានការគាំទ្រពីបងប្អូនភេទទីបីជាច្រើននាក់នៅព្រះរាជាណាចក្រកម្ពុជា និងយុវវ័យជាច្រើនទៀត ក្នុងគោលបំណង លើកកម្ពស់ជនភេទទីបី និងលុបបំបាត់់ភាពរើសអើងជនទីបីនៅក្នុងសង្គមកម្ពុជា។ លោក ម៉ែន រដ្ឋនិមល គឺជាគ្រូបង្វឹកការបង្ហាញម៉ូឌែលមានបទពិសោធន៍ច្រើនឆ្នាំ និងជាអ្នករៀបចំព្រឹត្តិការណ៍នានា។  លោក ម៉ែន និមលរតន៍ កម្មវិធីនេះមានបេសកម្ម ផ្សព្វផ្សាយសកម្មភាពមនុស្សធម៌ ឬសកម្មភាពសប្បុរសនានារបស់ជនភេទទីបីឱ្យបានទូលំទូលាយ និងមានការទទួលស្គាល់ពីពលរដ្ឋជាទូទៅនៅក្នុងសង្គម និងខិតខំនាំកិត្តិនាមកម្ពុជាទៅលើឆាកអន្តរជាតិតាមរយៈជនភេទទីបី ដោយមានការចូលរួមសកម្មភាពអន្តរជាតិនានានៅក្នុងបណ្តាប្រទេសអាស៊ាន និងនៅលើពិភពលោក។  កម្មវិធី Miss Queen Cambodia កន្លងមកបានរៀបចំឱ្យមានជនភេទទីបី ដាក់ពាក្យដើម្បី ប្រកួតប្រជែងដណ្តើមបវរកញ្ញាឯកភេទទីបី ហើយនឹងធ្វើការប្រឡងជម្រុះយកលេខមួយ លេខពីរ និងលេខបីនាពេលខាងមុខនេះ ដើម្បី បញ្ជូលជ័យលាភីលេខ១ លេខ២ និងលេខបី នេះទៅចូលរួមប្រកួតនៅឯបរទេសបន្តទៀត។  Miss Queen Cambodia បានចាត់រៀបចំបង្កើតគណៈកម្មការប្រកួតជាច្រើនតំណាក់កាលដើម្បីជ្រើសរើស។...... »