កញ្ញា តាក់ម៉ា លេចមុខជាថ្មីលើវិថីសិល្បៈ និងក្នុងកម្មវិធី I AM A SINGER CAMBODIA បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ (មានវីដេអូ)


កញ្ញា តាក់ម៉ា លេចមុខជាថ្មីលើវិថីសិល្បៈ និងក្នុងកម្មវិធី I AM A SINGER CAMBODIA បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដូច​ដែលប្រិយមិត្ត​បានជ្រាបរួចហេីយថា​ កញ្ញា​ តាក់ម៉ា​បានបាត់មុខពី​វង្វង់សិល្បៈអស់រយៈជាយូឆ្នាំ​មក​ហេីយ​ ជាហេតុធ្វេីអោយអ្នកគាំទ្រជាច្រេីនមានការងើងឆ្ងល់ជាខ្លាំង។ កញ្ញា តាក់ម៉ា ជាតារាចម្រៀងជើងចាស់ ព្រមជាមួយសម្លេងពិរោះបំពេរ ផ្អែម និងប្លែក ដែលអាចនិយាយបានថាមានសម្លេងជាម្ចាស់ខ្លួន។

 

ការបង្ហាញវត្តមានរបស់ កញ្ញា តាក់ម៉ា សារថ្មីនៅលើវិថីសិល្បៈនេះ គឺនៅក្នុងកម្មវិធី​ប្រឡង​តារាចម្រៀងអាជី​បរបស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ I AM A SINGER CAMBODIA ។​ វត្តមានរបស់ កញ្ញា តាក់ម៉ា ពិតជាធ្វេីអោយអ្នកគាំទ្រទាំងអស់មាន​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង​ ហើយមានការគាំទ្រយ៉ាងខ្លាំងទាំងលើបណ្តាញសង្គម និងកម្មវិធីប្រលងនេះផ្ទាល់។  មិនថានៅក្នុងកម្មវិធីប្រឡងត្រូវឆ្លងកាត់​វិញ្ញាសារ​លំបាកប៉ុណ្ណាក៏ដោយ​ ក៏ឃេីញថា កញ្ញាតាក់ម៉ា បានឆ្លងផុតគ្រប់​ឧបសគ្គ​ទាំងអស់​ ហើយកញ្ញា តាក់ម៉ា តែងតែមានអ្វីប្លែក ទាក់ទាញ និងបូករួមជាមួយស្នាដៃដ៏ល្អឥតខ្ចោះរបស់ លោកគ្រូភ្លេងរបស់កញ្ញា តាក់ម៉ា ។ ពីមួយ​សប្ដាហ៍​ទៅមួយ​សប្ដាហ៍​ កញ្ញា តាក់ម៉ា​ កាន់តែ​អភិវឌ្ឍន៍​ខ្លួនឯងអោយកាន់តែលេចធ្លោខ្លាំង។ ហើយអ្វីដែលពិសេស ពេលនេះ​ កញ្ញា តាក់ម៉ា​ បានឆ្លងមកដល់​សប្ដាហ៍​ផ្ដាច់ព្រ័ត្រ​ហេីយ​ នេះជាអ្វីដែលធ្វើអោយអ្នកគាំទ្រទាំងអស់មានការសប្បាយចិត្តជាខ្លាំង។ 

សូមបញ្ជាក់ផងដែរថា​ កញ្ញាតាក់ម៉ា​ មានលេខសំគាល់លេខ6​ នៅក្នុងកម្មវិធី​ I AM A SINGER CAMBODIA បេីសិនជា​បងប្អូន​ទស្សនិកជន​ទាំងអស់គ្នា​ស្រឡាញ់​និងពេញចិត្ត កញ្ញា តាក់ម៉ា​ សូមចូលរួមបោះឆ្នោយអោយបានច្រេីន​កុះករ​ទាំងអស់គ្នា​។ គ្រាន់តែ​សរសេរលេខ 6​ រួចផ្ញេីទៅកាន់លេខ ​2020 (សម្រាប់​ប្រព័ន្ធ​smart​តែប៉ុណ្ណោះ)។